Deputy Branch Manager 502

Job Type Full Time
Job Function Credit/Loan/Saving
Position Level Senior Executive
Year of Experience < 2 years
Qualification Bachelor's Degree
Preferred Gender Any Gender
Age 20 - 40 year old
Working Day 5-day work/week
Working Hour Office Hour
Location Phnom Penh
Contract Duration m
Posted Date 26 Apr 2024
Salary Offered

View Salary

  • Finance And Banking,
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ហើយទទួលអាជ្ញាបណ្ណមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាកម្មឥណទានជូនប្រជាជនខ្មែរនៅតាមបណ្តាខេត្ត រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ។ ម៉ាក់ស៊ីម៉ា ត្រូវការជ្រើសរើសបន្ថែមសម្រាប់មុខតំណែងដូចខាងក្រោម៖
មុខតំណែង នាយករងសាខា (ចំនួន ០២ រូប)

កន្លែងបំពេញការងារ
- ខេត្តកំពង់ចាម (សាខាកងមាស ០១ រូប)
- ភ្នំពេញ (សាខាព្រែកព្នៅ ០១ រូប)
# Roles and Responsibilities
រៀបចំផែនការប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំសម្រាប់សាខា
បញ្ចេញឥណទានទៅតាមផែនការ និងបង្កើតយុទ្ធសាស្ត្រដើម្បីសម្រេចផែនការឥណទាន
គ្រប់គ្រង និងតាមដានការផ្តល់ប្រាក់កម្ចី និងការសងត្រលប់របស់អតិថិជន
ត្រួតពិនិត្យផ្ទៃក្នុង រួមមានត្រួតពិនិត្យម៉ត់ចត់លើឯកសារឥណទានអតិថិជន និងបុគ្គលិក ស្របតាមគោលការណ៍ និងនីតិវិធីរបស់ ម៉ាក់ស៊ីម៉ា
ពិនិត្យការងារគណនេយ្យ និងកិច្ចការរដ្ឋបាលនៅក្នុងសាខា
បណ្តុះបណ្តាល និងបង្ហាត់បុគ្គលិកក្រោមបង្គាប់ លើកទឹកចិត្តថែរក្សាបុគ្គលិក និងចូលរួមក្នុងការប្រកាសជ្រើសរើសបុគ្គលិក
ចាត់ចែង និងចូលរួមក្នុងការវាយតម្លៃបុគ្គលិកក្រោមឪវាទ
រៀបចំរបាយការណ៍ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជូនប្រធាននាយកដ្ឋាន អគ្គនាយក ឬអ្នកដែលពាក់ព័ន្ធ
ធ្វើការងារផ្សេងៗទៀត ទៅតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ
បរិញ្ញាបត្រជំនាញគ្រប់គ្រង ធនាគារ ហិរញ្ញវត្ថុ គណនេយ្យ ឬជំនាញផ្សេងៗដែលពាក់ព័ន្ធ
មានបទពិសោធន៍ទាក់ទងនឹងការផ្តល់ឥណទាន/គ្រប់គ្រងឥណទានក្រុមធានា ឯកត្តជន ឥណទានខ្នាតតូច និងមធ្យម
មានចំណេះដឹងកុំព្យូទ័រ Microsoft Word, Excel, Power-Point, Quick-Book, Internet និង E-mail.
អាចប្រើប្រាស់ និងទំនាក់ទំនងភាសាអង់គ្លេសបានល្អ
មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការធ្វើការងារ
ផ្តល់អាទិភាពបេក្ខជនមានទីលំនៅអចិន្ត្រៃយិ៍នៅជិតសាខាខាងលើ
ព្រមទាំងមានបទពិសោធន៍កាន់ការងារនៅតំបន់សាខាខាងលើ។
របៀបដាក់ពាក្យ៖
បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបដោយភ្ជាប់រូបថត៤x៦ និងច្បាប់ថតចំលងអត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សំបុត្រកំណើត ការសិក្សា ឬឯកសារដែលពាក់ព័ន្ធមកកាន់ការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ដែលនៅក្បែរអ្នក ឬផ្ញើមកកាន់ការិយាល័យដែលស្ថិតនៅ៖
ស្នាក់ការកណ្តាល៖ ផ្ទះលេខ២១AB​ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
សាខាកងមាស៖ ភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម (ស្នាក់ការជិតផ្សារពាមជីកង)
សាខាព្រែកព្នៅ៖ ផ្លូវជាតិលេខ៥ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ភ្នំពេញ (ស្នាក់ការជិតស្ពានព្រែកព្នៅ)
ឬដាក់ពាក្យតាមរយៈ Email: jobs@maxima.com.kh
head.hr@maxima.com.kh
បញ្ជាក់៖ បេក្ខជនត្រូវបញ្ជាក់មុខតំណែងដាក់ពាក្យ និងមានឯកសារសម្រាប់ដាក់ពាក្យការងារគ្រប់គ្រាន់។
ទូរស័ព្ទ​ទំនាក់ទំនងលេខ 016 35 55 25 / 023 214 240 ។ បេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទាក់ទងតាមទូរស័ព្ទ។
ផុតកំណត់ទទួលពាក្យ ថ្ងៃទី​ ៣១ ខែ​ សីហា ឆ្នាំ២០២០ ។
Company Name Maxima microfinance
Industry Banking-Finance-Investment
Location No. 21AB, St. 271, Sangkat PhsarDoeumThkov, Khan Chamkarmorn, Phnom Penh.,Phnom Penh
Contact Person Sim Sopheakna
Contact Number 017497205/016355525
Contact Email head.hr@maxima.com.kh
Maxima microfinance
Other jobs you may interested